Skip to content

តើអ្វីជាគោលបំណងរបស់ឧត្តមសិក្សា?

តើ​​អ្វី​​ជា​​គោល​បំណង​​នៃ​​ការ​​អប់​រំ​ជាន់​​ខ្ពស់​​​? ហេតុ​​អ្វី​​បាន​​ជា​​ម្នាក់​ៗ​​គួរ​​តែ​​ចូល​​រួម​​នៅ​​ក្នុង​​សាកល​​វិទ្យា​ល័​យ​ ​​ហើយ​តើ​​អ្វី​​ដែល​​គាត់​​គួរ​​​សង្ឃឹម​ថា​​នឹង​​បាន​មក​វិញ​ នៅ​ពេល​​ដែល​​រឿង​ទាំង​​អស់​​នោះ​ត្រូវ​​បាន​បញ្ចប់​ទាំង​ស្រុង​​?

អស់រយះ​ពេល​រាប់​ពាន់​​ឆ្នាំ​​មក​​ហើយ​ អ្នក​អប់រំ ​សាស្ត្រាចារ្យ​ និង​ អ្នក​​ទស្សន​វិទូ​ ដែល​​បាន​បោក​ចំបាប់​ជា​មួយ​ការសាកសួរ​បែបនេះ បាន​សម្លឹង​តស៊ូ​ដើម្បី​លាតត្រដាងនូវកូនសោរ ​ ​ដើម្បី​ធានាអោយមាន​ការ​អប់រំ​ល្អ​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដែល​អនុវត្ត​តាម​។ មនុស្ស​មួយ​ចំនួន​បាន​ជួប​បញ្ហា​ប្រឈម​ជា​មួយ​នឹង​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ ឯ​អ្នក​ដទៃ​ទៀតបែរជាគ្មានបាន​ប្រយោជន៍​អ្វីសោះ​​​។ ជា​អកុសល​ នៅ​ក្នុង​រយះ​ពេលចុង​ក្រោយ​នេះ ​ ​វា​ហាក់​ដូច​ជា​មាន​តិច​ទៅ​ៗនូវ​គំនិត​ដែលត្រូវ​​ផ្តល់​ទៅ​ឱ្យសិក្ខាកាមទាំងឡាយ ដើម្បីដឹងពីគោល​បំណង​ដើម​នៃ​ការ​អប់រំ​ ឬ​ ​វា​មិន​មែនដោយសារ​គំនិត​តិចតួចដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ ​ជាបញ្ហា​នោះ​ទេ ​ប៉ុន្តែ​លើសពីនេះ វាអាចពុំមានបន្តិចតិចសោះឡើយ ដែលត្រូវបានធ្វើឡើង​ដើ​​ម្បី​ជួយ​ដល់​សិស្ស​និស្សិត​ទទួល​បាន​នូវ​ការ​អប់រំ​មួយ​ដ៏​ល្អ ​ការអប់រំបានគ្រប់ជ្រុងជ្រោយ ​និង​ ​យល់​ដឹង​ពី​គោល​បំណង​នៃ​ការ​អប់រំ​របស់​ពួក​គេពិតប្រាកដ​។ សិស្ស​ជា​ច្រើន​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ និង​ បានបន្តឆ្ពោះ​ត្រង់​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ដោយ មិនដឹងថា ​ពួកគេនៅកន្លែងណា ហេតុអ្វីបានជាមកទីនេះ តើពួកគេកំពុងនឹងធ្វើអ្វី ហើយ ដើម្បីអ្វី?​

ជាទូទៅ ការអប់រំជាន់ខ្ពស់មានការបង្កើត និងផ្សព្វផ្សាយចំណេះដឹង និង ដើម្បីអភិវឌ្ឍការយល់ដឹងឱ្យខ្ពស់ជាងមុន និង ជំនាញទំនាក់ទំនង ដូចជា សមត្ថភាព ក្នុងការគិតបែបតក្ក  ការលើកទឹកចិត្តដើម្បីប្រកួតប្រជែងក្នុងស្ថានភាពបច្ចុប្បន្ន និង សមត្ថភាពដើម្បីធ្វើការអភិវឌ្ឍ គុណតម្លៃសុជីវធម៌។ ទោះយ៉ាងណា សង្គមនាពេលបច្ចុប្បន្ន នេះក៏បាន មើលការអប់រំជាន់ខ្ពស់​ប្រដូចទៅនឹងទីលានហ្វឹកហាត់មួយសម្រាប់បណ្តុះជំនាញអាជីព និងជំនាញវិជ្ជាជីវៈជាន់ខ្ពស់។  មហាវិទ្យាល័យនិង សាកលវិទ្យាល័យ មិនមែនត្រូវតែអភិវឌ្ឍជំនាញទន់ និងរឹងដល់សិស្សទេ ប៉ុន្តែដើម្បីធ្វើការលើកកំពស់ សមត្ថភាពស្នូល ​និង និស្ស័យរបស់ពួកគេ ដូចជា ចំណេះដឹង ឥរិយាបថ និង ជំនឿ សម្រាប់ចូលទៅក្នុងសេដ្ឋកិច្ច ដែលផ្អែកលើចំណេះដឹងជាសកល។ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានចំណេះដឹង មានបុគ្គលិកល្ខណៈ ដែលមានជំនាញខ្ពស់ នៅគ្រប់កម្រិតទាំងអស់ ដើម្បីប្រឈមមុខដោះស្រាយជាមួយនឹងការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់បច្ចេកវិទ្យាទំនើបៗ ។

ដើម្បីបំពេញតម្រូវការក្នុងសង្គមនាពេលបច្ចុប្បន្ន  គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងពិភពលោកកំពុងពុះពារ ដើម្បីកសាងឡើងវិញ កម្មវិធីសិក្សា គរុកោសល្យ និងគោលនយោបាយ ការវាយតម្លៃ ដើម្បីធានាឱ្យបានថាសិស្សទាំងអស់មានគុណភាពនិងសមត្ថភាពត្រូវតាមតម្រូវការដែលចង់បាននៅពេលបញ្ចប់បរិញ្ញាបត្រ ។ ទោះបីជាពេលបច្ចុប្បន្ននៅតាមស្ថាប័នមានការផ្លាស់ប្ដូរឆ្ពោះទៅរក ជំនាញជាក់លាក់ និងលទ្ធផលនៃការសិក្សាទទួលបានកម្រិតខ្ពស់ដែលមានដូចជា ការចេះរិះគិតពិចារណា ការទំនាក់ទំនង និងការដោះស្រាយបញ្ហាក៏ដោយ  ការស្រាវជ្រាវមួយបានរកឃើញថាគោលដៅ និងគោលបំណងចម្បងនៃការអប់រំជាន់ខ្ពស់ និងអ្វី ដែលនិស្សិតមហាវិទ្យាល័យគួរទទួលបានពេលបញ្ចប់បរិញ្ញាបត្រ ក្នុងសតវត្សរ៍ទី២១នេះគឺ បានអភិវឌ្ឍជំនាញ និង លក្ខណៈសម្បត្តិ ដូចជា ការអត់ឱន  មេត្តាធម៌​ សុជីវធម៌ ជាដើម ។

Vector Graphics by Vecteezy!

Leave a Reply

Your email address will not be published. Required fields are marked *