Skip to content

តើឧត្តមសិក្សាមានទម្រង់ដូចម្តេចខ្លះ?

ទម្រង់​នៃ​ប្រព័ន្ធ​អប់​រំ​ជាន់​ខ្ពស់​ គឺ​​មាន​ភាព​ខុស​គ្នា​បន្តិច​បន្តួច​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ឬ ពី​តំបន់​មួយ​ ទៅ​តំបន់​មួយ​ ហើយ​អាច​ពី​ស្ថាប័ន​មួយ​ ទៅ​ស្ថាប័ន​មួយ​ទៀត​ផង​ដែរ​។ វា​អាស្រ័យ​ទៅ​តាម​បរិបទ​សង្គម​ ភូមិ​សាស្ត្រ ឬ លក្ខណៈ​នយោបាយ​ក្នុង​ប្រទេស​របស់​គេ។ ជា​ទូទៅ ទម្រង់​នៃ​ការ​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា​គឺ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ ដោយ​មូល​ហេតុថាបណ្តាប្រទេសមួយចំនួនលើពិភពលោកបានធ្វើការផ្លាស់ប្តូរ និស្សិត គ្រូ អ្នកអប់រំ ឱ្យទៅសិក្សានៅក្រៅប្រទេស ដូចជាការផ្តល់អាហារូបករណ៍ទៅវិញទៅមក ដែលអាចផ្តល់នូវចំណេះដឹងដែលបានរៀនសូត្រពីគ្នាមកធ្វើការអភិវឌ្ឍនៅក្នុងប្រទេសរៀងៗខ្លួន។

ម្យ៉ាងវិញទៀត ដោយ​សារការចងសម្ព័ន្ធភាព​រវាងប្រទេសលើពិភពលោកដែលធ្វើឱ្យប្រទេសទាំងអស់មានទំនាក់ទំនង ទាំងសេដ្ឋកិច្ច នយោបាយ និង ការវិនិយោគទុន​ផ្សេងៗទៅវិញទៅមក ហើយទាមទារឱ្យមានតម្រូវការ ស្តង់ដារប្រហាក់ប្រហែលគ្នាដើម្បីកិច្ចសហប្រតិបត្តការល្អរវាងគ្នានិងគ្នា ដូចគ្នាដែរចំពោះប្រព័ន្ធអប់រំគឺតម្រូវឱ្យមានគុណភាពល្អដូចគ្នាដែលអាចបណ្តុះនូវធនធានមនុស្សដែលមានសមត្ថភាព ចំណេះដឹងអាចបង្កើតនូវទំនាក់ទំនងការងារទៅវិញទៅមកបានយ៉ាងមានប្រសិទ្ធភាព។

ជាក់ស្តែង គុណភាពអប់រំមិនប្រាកដថាមានគុណភាពខ្ពស់ដូចគ្នានោះទេ បើទោះជាមានទម្រង់នៃប្រព័ន្ធអប់រំមានលក្ខណៈស្រដៀងគ្នាក៏ដោយ នោះមកពីប្រទេសខ្លះជាប្រទេសអភិវឌ្ឍ ឯខ្លះទៀតកំពុងអភិវឌ្ឍមានភាពខ្វះខាត ទាំងសម្ភារៈ និង ធនធានមនុស្ស ក្នុងការកសាងប្រព័ន្ធអប់រំឱ្យជោគជ័យដូចប្រទេសអភិវឌ្ឍន៍។ ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ក៏ដូចជាប្រទេសកម្ពុជា បាននឹងកំពុងតែពង្រឹងនូវគុណភាពអប់រំរបស់ខ្លួនឱ្យមានកម្រិតស្តង់ដារខ្ពស់ដើម្បីប្រកួតប្រជែងទៅនឹងបណ្តាប្រទេសល្បីៗនៅលើសាកលលោក។​

នៅផ្នែកបន្ទាប់យើងនឹងបង្ហាញពីទម្រង់នៃការអប់រំជាន់ខ្ពស់ នៅប្រទេសកម្ពុជា និង ប្រទេសជិតខាងក៏ដូចជាប្រទេសដែលជាដៃគូសហការក្នុងវិស័យអប់រំជាន់ខ្ពស់ជាលក្ខណៈសង្ខេបខ្លះៗ។

image credit to Illustrations by Vecteezy![:]

Leave a Reply

Your email address will not be published. Required fields are marked *