Skip to content

Teachers’ Perceptions of High School Principals’ Leadership Styles and Schools as Learning Organizations in Phnom Penh ទស្សនៈលោកគ្រូ និងអ្នកគ្រូទៅលើលក្ខណៈភាពជាអ្នកដឹកនាំរបស់លោកនាយក និងលោកស្រីនាយិកា និងទៅលើសាលា ដែលជាអង្គភាពនៃការរៀនសូត្រ របស់វិទ្យាល័យក្នុងរាជធានីភ្នំពេញ

This research is conducted by Mr. Sot Visal  in Partial Fulfillment of the Requirement for the Degree of Master of Education in Educational Administration and Leadership at Master of Education program, Royal University of Phnom Penh.

The purpose of this research was to investigate teachers’ perceptions of leadership styles namely: transactional, transformational, and laissez-faire leadership adopted by principals and the extent to which schools displayed characteristics of learning organizations as measured by Senge’s (1990a) model. The sample consisted of 159 teachers from six high schools in Phnom Penh. The Multifactor Leadership Questionnaire (MLQ) and Learning School Assessments (LSA) were adopted as research instruments for this quantitative study. Collected data was analyzed and interpreted using descriptive and inferential statistics. The results of the study based on teachers’ perceptions revealed as follows:

  1. School principals in Phnom Penh adopted transactional and transformational leadership styles at the “Moderate” level, followed by laissez-faire leadership style at the “Lower” level.
  2. There were no significant differences of teachers’ perceptions of principal leadership styles based on gender, age, educational level and experience.
  3. High schools in Phnom Penh displayed learning organization characteristics a moderate extent.
  4. Transactional and transformational leadership had positive relations with the five disciplines. In contrast, laissez-faire leadership had negative relations with the five disciplines.

Based on the above finding, some implications and recommendations for policies and practices were suggested as follows:

  • adopting transactional and transformational leadership in schools.
  • promoting the practice of some of learning organization disciplines.
  • providing leadership training for school principals.
  • and building teachers’ capacity.




For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, Mr. Sot Visal, via emal: visalsotme@gmail.com.
ការ​ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយលោក សុត​ វិសាល ដើម្បីបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ផ្នែករដ្ឋបាលនិងភាពជាអ្នកដឹកនាំអប់រំ នៅកម្មវិធីថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់អប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វត្ថុបំណងក្នុងការសិក្សាស្រាវជ្រាវ​នេះគឺដើម្បី ​ស្វែងយល់អំពី​ទស្សនៈលោកគ្រូ​និង​អ្នកគ្រូ ទៅលើ លក្ខណៈភាពជា អ្នកដឹកនាំ របស់លោកនាយក និង​លោកស្រីនាយិកា តាមបែប ផ្លាស់ប្តូរ (transactional)​ កំណែទម្រង់ (transformational) និង សេរីនិយម (laissez-faire) ​ និងទស្សនៈលោកគ្រូ​ និង​អ្នកគ្រូ ទៅ​លើការ អនុវត្តទ្រឹស្តី (Learning Organizations) សាលា​ដែលជាអង្គភាព នៃការរៀនសូត្រ របស់​ លោក Senge (1990a) ក្នុងវិទ្យាល័យ​រាជធានីភ្នំពេញ។​​ លោកគ្រូ និង​អ្នកគ្រូ ចំនួន១៥៩នាក់ ដែលមក ពីវិទ្យាល័យចំនួន ៦ ក្នុង​រាជធានីភ្នំពេញ ចូលរួមត្ធ្វើជាសំណាកសំរាប់ការសិក្សាស្រាវជ្រាវនេះ។​ Multifactor Leadership Questionnaire (MLQ) ហើយនិង​ Learning School Assessments (LSA) ​ត្រូវបានយក​មកធ្វើជាឧបករណ៍ សំរាប់ការស្រាវជ្រាវបែបបរិមាណវិស័យ​ មួយនេះ។​ ទិន្នន័យត្រូវបានវិភាគ និង​បកស្រាយតាមលក្ខណៈពិព៌ណនា និងពិចារណា។ លទ្ធផលនៃការស្រាវជ្រាវ ដោយផ្អែកទៅលើទស្សនះលោកគ្រូ​ និង​អ្នកគ្រូ បានបង្ហាញ ដូចខាងក្រោម៖

១. លោកនាយក និង​លោកស្រីនាយិកាអនុវត្តលក្ខណៈភាពជាអ្នកដឹកនាំតាមបែបផ្លាស់ប្តូរ (transactional) និងកំណែទម្រង់ (transformational) ក្នុងកំរិតមធ្យម និងអនុវត្តលក្ខណៈភាពជា អ្នកដឹកនាំតាមបែបសេរីនិយម (laissez-faire)ក្នុងកំរិតទាប។

២. មិនមានការយល់ឃើញខុសគ្នាទេ ចំពោះទស្សនៈលោកគ្រូ និង​អ្នកគ្រូ ទៅលើលក្ខណៈភាពជា អ្នកដឹកនាំរបស់លោកនាយក និង​លោកស្រីនាយិកា ដោយផ្អែកទៅលើ ភេទ អាយុ កំរិតនៃការចេះដឹង និង​បទពិសោធន៍របស់លោកគ្រូ​ និង​អ្នកគ្រូ។

៣. សាលាវិទ្យាល័យក្នុង​រាជធានីភ្នំពេញ អនុវត្តទ្រឹស្តីអង្គភាពនៃការរៀនសូត្រក្នុងកំរិតមធ្យម។

៤. ការអនុវត្តលក្ខណៈភាពជាអ្នកដឹកនាំរបស់លោកនាយក និង​លោកស្រីនាយិកាតាមបែបផ្លាស់ប្តូរ និង កំណែទម្រង់ មានទំនាក់​ទំនងជាវិជ្ជមាន ជាមួយនិងការអនុវត្ត ទ្រឹស្តីអង្គភាពនៃការរៀនសូត្រ របស់សាលាហើយផ្ទុយទៅវិញលក្ខណៈភាពជាអ្នកដឹកនាំរបស់លោកនាយកនិង​លោកស្រីនាយិកា តាមបែប សេរីនិយមមានទំនាក់​ទំនងជាអវិជ្ជមាន ជាមួយនិងការអនុវត្ត ទ្រឹស្តីអង្គភាព នៃការរៀនសូត្ររបស់សាលា។

ដោយយោងទៅតាមលទ្ធផលនៃការស្រាវជ្រាវខាងលើ អនុសាសន៍មួយចំនួន សំរាប់ការ​ ធ្វើគោលនយោបាយ​ និងការអនុវត្ត​ត្រូវបានគេផ្តល់ជូនដូចខាងក្រោម ៖

  • បន្ត​រ និង ជំរុញការអនុវត្តលក្ខណៈភាពជាអ្នកដឹកនាំរបស់លោកនាយក និង​លោកស្រីនាយិកា តាមបែបផ្លាស់ប្តូរ និង កំណែទម្រង់
  • លើកកម្ពស់ការអនុវត្តទ្រឹស្តីអង្គភាពនៃការរៀនសូត្ររបស់វិទ្យាល័យក្នុងរាជធានីភ្នំពេញ​។
  • ផ្តល់ជូនការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងការអប់រំទៅដល់លោកនាយក និងលោកស្រី​នាយិកានៃវិទ្យាល័យក្នុង​រាជធានីភ្នំពេញ​។
  • ពង្រឹង​ និងកសាង​សមត្ថភាពរបស់លោកគ្រូ​ និង​អ្នកគ្រូ។
For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, Mr. Sot Visal, via emal: visalsotme@gmail.com.

2 thoughts on “Teachers’ Perceptions of High School Principals’ Leadership Styles and Schools as Learning Organizations in Phnom Penh ទស្សនៈលោកគ្រូ និងអ្នកគ្រូទៅលើលក្ខណៈភាពជាអ្នកដឹកនាំរបស់លោកនាយក និងលោកស្រីនាយិកា និងទៅលើសាលា ដែលជាអង្គភាពនៃការរៀនសូត្រ របស់វិទ្យាល័យក្នុងរាជធានីភ្នំពេញ”

Leave a Reply

Your email address will not be published. Required fields are marked *