Skip to content

ទម្រង់​នៃ​ប្រព័ន្ធ​អប់រំ​ជាន់​ខ្ពស់​របស់​ទីក្រុង​ហុងកុង

ការ​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា​គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ទីក្រុង​ហុងកុង។ មាន​សាកល​វិទ្យា​ល័យ​​ចំនួន​ប្រាំបី និង គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត ដែល​មិន​ចាំ​បាច់​មាន ឋានៈ​ជា​សាកល​វិទ្យាល័យ ។ ស្ថាប័ន​ឧត្ដម​សិក្សា​ទាំង​អស់​ដែល​ផ្ដល់​ជូន​នូវ​កម្ម​វិធី រួមមាន ថ្នាក់​បរិញ្ញាបត្រ និង ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា ក៏ដូចជា ថ្នាក់​បរិញ្ញាបត្រ​រង​និង សញ្ញាប័ត្រ​ជំនាញ​ជាន់​ខ្ពស់ ។ ចំនួន​នៃ​ទី​កន្លែង​ដែល​អាច​រក​បាន​សម្រាប់​ថ្នាក់​សញ្ញាប័ត្រ​បរិញ្ញាបត្រ​នេះ​គឺ​មាន​តិច​ជាង​ចំនួន​សិស្ស ​ដែល​​បាន​បំពេញ​តាម​តម្រូវ​ការ​សម្រាប់​ការ​អនុញ្ញាត​អោយ​ចូល​ទៅ​កាន់​សាកល​វិទ្យាល័យ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​នេះ​នៅ​ឆ្នាំ វគ្គ​សិក្សា​ជា​ច្រើន​នឹង​ត្រូវ​បាន​ពង្រីក​ទៅ​បួន​ឆ្នាំ​ ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល 3 + 3 + 4 (បី​ឆ្នាំ​នៃ​​អនុវិទ្យាល័យ​ ហើយ​បន្ត បី​ឆ្នាំ​នៃ​វិទ្យាល័យ បន្ទាប់​មក​ទៀត​គឺ ៤ ឆ្នាំ នៃ​សាកល​វិទ្យាល័យ​) ។ សម្រាប់​សិស្ស​និស្សិត​ដែល​បរាជ័យ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​សិក្សា​កម្មវិធី​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ គឺ​ត្រូវ​ចូល​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​ឬ​សញ្ញាប័ត្រ​ជំនាញ​ជាន់ខ្ពស់ ​ដែល​អាច​បញ្ជាក់​ច្បាស់​ថា​នឹង​អាច​ធ្វើ​ការ​សិក្សា​រ​បន្ត​នៅ​ពេល​ក្រោយ ហើយ​វា​គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​។ ពេល​ខ្លះ វា​​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ ដើម្បី​ទទួល​បាន​ទម្រង់​បែប​បទ​ផ្ទេរ​មួយ ​ពី​អ្នក​ដែល​បញ្ចប់​ដោយ​ជោគ​ជ័យ​សញ្ញាប័ត្រជាន់ខ្ពស់​ខ្ពស់​ឬ​សញ្ញាប័ត្រ​រង ​ទៅ​ក្នុង​កម្មវិធី​បរិញ្ញាបត្រ​នៅ​បរទេស​ជា​មួយ​នឹង​ការ​ផ្ទេរ​ឥណទាន(credit)​មួយ​ចំនួន​។ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​សិក្សា​ក្រោយ​ឧត្ដម​សិក្សា ​និន្នាការ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ទីក្រុង​ហុងកុង​គឺ​ចង់​បញ្ចប់​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​នៅ​បរទេស​។ ចំណែក​ស្ថានភាព​នៃ​និស្សិត​ក្រោយ​ឧត្តម​សិក្សា​នៅ​​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​វិញ​  បែរ​ជា​មាន​ចំនួន​សិស្ស​ដ៏​គួរ​អោយ​កត់​សំគាល់​ដែល​មក​ពី​ប្រទេស​ចិន​ដី​គោក​។

Leave a Reply

Your email address will not be published. Required fields are marked *