ធាតុសំខាន់ពីរ នៃការអប់រំជាន់ខ្ពស់មាន កម្រិតសញ្ញាបត្រជំនាញ(Diploma) និង កម្រិតសញ្ញាបត្រសិក្សាបន្ត(Degree level)។ កម្រិតសញ្ញាបត្រជំនាញ នេះត្រូវបានសំរេច ជាចម្បងចំពោះសិស្សដែលបានជ្រើសយកការសិក្សាជំនាញ វិជ្ជាជីវៈ មួយនៅក្នុងវិទ្យាល័យ។ វាត្រូវចំណាយពេលពីមួយទៅបួនឆ្នាំដើម្បីបញ្ចប់។ វគ្គសិក្សាសញ្ញាប័ត្រជំនាញមានគោលបំណង អភិវឌ្ឍជំនាញជាមូលដ្ឋានដែលបានទាមទារ ដើម្បីបំពេញបន្ទាន់ នូវតម្រូវការទីផ្សារ ការងារ ដែលមាន ជំនាញពាក់កណ្តាល(semi-skilled)។ អ្នកកាន់សញ្ញាប័ត្រជំនាញ មានជម្រើសក្នុងការបន្តការសិក្សាពីរឆ្នាំបន្ថែមទៀតដើម្បីទទួលវគ្គសិក្សាបរិញ្ញាបត្រ នោះមានន័យថាអាចឱ្យសិស្សនិស្សិតឆ្លងពីកម្រិតសញ្ញាប័ត្រជំនាញទៅកម្រិតសញ្ញាបត្រសិក្សាបន្ត។
កម្រិតសញ្ញាបត្រសិក្សាបន្តគឺមានបញ្ចូលមេរៀនថ្នាក់បរិញ្ញាបត្រ(undergraduate) និង ថ្នាក់បញ្ចប់ការសិក្សា(graduate) ។ កម្រិតថ្នាក់បរិញ្ញាបត្រ(undergraduate)ភាគច្រើនផ្តោតលើការអភិវឌ្ឍជំនាញទូទៅនិងការផ្តល់ចំណេះដឹងទូលំទូលាយ។ សិស្សដែលទទួលបានសញ្ញាបត្រត្រូវបានគេរំពឹងថា អាចប្រើដើម្បីបំលែងពីទ្រឹស្តីទៅជាការអនុវត្ត នៅក្នុងការងារផ្ទាល់ខ្លួនរបស់គេ ក៏ដូចជានៅគ្រប់ស្ថានការ។ ការសំខាន់ចំពោះកម្រិតទាំងនេះត្រូវបានផ្តល់ជូននៅក្នុងរយៈពេលបួនឆ្នាំ ប៉ុន្តែអ្នកដែលបានបន្តការសិក្សានៅក្នុងផ្នែកវិជ្ជសាស្ត្រ និងស្ថាបត្យកម្ម ធម្មតាត្រូវចំនាយពេលយូរជាងនេះ។ មុខវិជ្ជាកម្រិតបញ្ចប់ការសិក្សាផ្តល់ដល់សិស្សនូវចំណេះដឹងស៊ីជម្រៅនៅក្នុងវិស័យនៃការសិក្សាជាក់លាក់របស់ពួកគេ ។