Skip to content

ពេលឈឺធ្ងន់ តើគួរទៅរក​ពេទ្យមួយណាដែល​គួរឱ្យ​ទុក​ចិត្ត?

វិស័យ​ពេទ្យ​នៅ​កម្ពុជា​មិន​មែន​អន់​ទាំង​អស់​នោះ​ទេ។ តែ​ហេតុអ្វី​បាន​ជា​ការ​ព្យាបាល​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព? មនុស្ស​ជា​ច្រើន​បាន​បន្ទោស​បង្អាប់​ពី​សមត្ថភាព​របស់​វេជ្ជ​បណ្ឌិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ អ្នក​ខ្លះ​គិត​ថា​មក​ពី​ក្រម​សីលធម៌​របស់​ពេទ្យ​ដែល​គិត​តែ​ពី​ប្រាក់ អ្នក​ខ្លះ​គិត​ថា​ប្រទេស​យើង​ក្រីក្រ​ កង្វះ​សម្ភារ​បច្ចេកទេស​ទំនើប​ដូច​នៅ​បរទេស និង មតិ​ខ្លះ​បាន​ផ្ដោត​ចម្បង​ទៅ​ការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិបាល​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រឹត​បណ្ដឹង និង​ពង្រីក​ការ​ត្រួត​ពិនិត្យ​លើ​មន្ទីរ​ពេទ្យ និង ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​សេវា​សុខភាព​នៅ​ក្នុង​ប្រទេស​ដែល​បណ្ដាល​មាន​ការ​ក្លែង​បន្លំ​លើ​មុខ​ងារ​ តួនាទី​ ជា​គ្រូពេទ្យ តែ​មិន​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​ជា​គ្រូ​ពេទ្យ។ ទាំង អស់​នេះ​ពិត​ជា​បញ្ហា​មែន​ហើយ តែ​រឿង​ដែល​សំខាន់​មួយ​ទៀត​គឺ​ការ​កង្វះ​​​ព័ត៌មាន ការ​ជ្រើសរើស​មន្ទីរ​ពេទ្យ​មិន​បាន​ច្បាស់​លាស់​ ឬ ស្វែង​រក​វេជ្ជបណ្ឌិត​មិន​ត្រូវ​ឯកទេស​ព្យាបាល។

បើ​អ្នក​ស្គាល់​ ឬ ទៅ​រក​ចំ​វេជ្ជ​បណ្ឌិត​ដែល​មាន​ឯក​ទេស​ត្រូវ​នឹង​ជំងឺ​របស់​អ្នក​ នោះ​អ្នក​មាន​សង្ឃឹម​ច្រើន​ និង​ប្រាកដ​ថា​នឹង​បាន​ជាសះស្បើយ។ យ៉ាងណា​មិញ​អ្នក​ជំងឺ​ភាគ​ច្រើន​គឺ​ទៅ​រក​គ្រូ​ពេទ្យ​ណា​ដែល​ជិត ឬ​ល្បី​តាម​គ្នា​ថា​ព្យាបាល​ពូកែ ប៉ុន្តែ​គេ​មិន​បាន​គិត​ថា​អ្នក​ដែល​​បាន​ជា​សះ​ស្បើយ​នោះ​គេ​ឈឺ​ជំងឺ​អ្វី ហើយ​គ្រូពេទ្យ​ដែល​បញ្ចាំ​ការ​នៅ​មន្ទីរ​ពេទ្យ​នៅ​ទី​នោះ​មាន​ជំនាញ​ឯកទេស​អ្វី​នោះ​ទេ។ បើ​អ្នក​ទៅ​រក​ចំ​កន្លែង​ល្អ នោះ​គេ​នឹង​បញ្ជូន​អ្នក​ទៅ​រក​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំនាញ​ទាក់​ទង​នឹង​ជំងឺ​អ្នក តែ​បើ​អកុសល​ប៉ះ​ចំ​កន្លែង​ដែល​គ្មាន​ក្រម​សីលធម៌​ចង់​បាន​លុយ​ហួស​ហេតុ​គេ​នឹង​ព្យាបាល​អ្នក​ទាំង​ស្រពិចស្រពិល​ធ្វើ​យ៉ាងណា​ដើម្បី​ជញ្ជក់​យក​លុយ​របស់​អ្នក​ទោះ​ដឹង​ថា​ស្ថាន​ភាព​ជំងឺ​មិន​អាច​ទៅ​រួច ឬ​គេ​មិន​អាច​ព្យាបាល​បាន​ក៏​ដោយ។

ជាទូទៅ​និស្សិត​ដែល​រៀន​ពេទ្យ​ គេ​អាច​ដឹង​ព័ត៌មាន​ច្រើន​ពី​វេជ្ជ​បណ្ឌិត​​​មាន​ជំនាញ​ឯកទេស​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ភាគ​ច្រើន​គាត់​ជា​វេជ្ជ​បណ្ឌិត​ដែល​មាន​តួនាទី​ប្រចាំ​ការ​នៅ​​​​​​​​មន្ទីរ​ពេទ្យ​រដ្ឋ​ដែល​ទទួល​បន្ទុក​ផ្នែក​ជំងឺ​ឯកទេស​របស់​គាត់​តែ​ម្ដង​ ហើយ​មាន​បទ​ពិសោធន៍​​ច្រើន​ឆ្នាំ​ក្នុង​ឯកទេស​របស់​គាត់ និង​មាន​សញ្ញាប័ត្រ​មក​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​តារាង​ឈ្មោះ​វេជ្ជ​បណ្ឌិត​ឯកទេស​ខ្លះៗដែល​យើង​បាន​សាក​សួរ​ពី​និស្សិត​ពេទ្យ​។ ទិន្នន័យ​ខ្លះអាច​មាន​ការ​ប្រែ​ប្រួលដូចជា​តួនាទី និង ម៉ោងព្រឹក្សាយោបល់។

ឈ្មោះ​វេជ្ជ​បណ្ឌិត​តួនាទីឯកទេសម៉ោងព្រឹក្សាយោបល់អាស័យដ្ឋានother or reference
1Mey sithachchef of dermatology service at Phreah Kosamak hospital ( pet loksang)រោគសើស្បែក

dirmatology

2pm- 5 pmក្រោយ​ទីស្ដីការគណៈរដ្ឋ​មន្ត្រីchea vinavet

086393672

2Eav SokhaChef of Oncology service at Khmer-Soviet hospital ( pet russia)មហារីក

Oncology (Cancer)

chea vinavet

096 5933282

3Thong Meng Longchef of ORL service at Ang Doung hospitalត្រចៀមច្រមុះបំពង់ក

ORL ( Oto Rino Larangology) ear, nose, and throat.

ម៉ោងសម្រាកពីការងារ 11h-12h/ 5h—ទល់មុខផ្សារហេងលី. 012 853 727Sokharavy

089 365 089

4Koy vannyhead of cambodian diabetes society/ calmetទឹកនោមផ្អែម និង ពកក

Diabetes  and endocrine

 6h-8h

17h30-19h

ជិត Interconchoeu bunsy

077971131

5Ngy menghead of ophtalmology department at soviet hospital and director of soviet hospital     ភ្នែកក6h-11hផ្លូវ​ភ្លោះ​ ជិតផ្សារអូឬស្សីchoeu bunsy

077971131;

6Kouch Hachhead of Urinary tract departement at Kalmetតំរង់នោម   ជិត​រង្វង់​មូល​សំពៅមាស

 

Leave a Reply

Your email address will not be published. Required fields are marked *