ទម្រង់នៃប្រព័ន្ធអប់រំជាន់ខ្ពស់របស់ប្រទេសកម្ពុជា
ដើម្បីទទួលបានការសិក្សាបណ្តុះបណ្តាលនៅថ្នាក់ឧត្តមសិក្សា ដោយយោងតាមច្បាប់អប់រំនៃប្រទេសកម្ពុជាគឺតម្រូវឱ្យសិស្សបានសិក្សាចប់សព្វគ្រប់នៅថ្នាក់វិទ្យាល័យឬមធ្យមសិក្សាទុតិយភូមិ(ចប់ថ្នាក់ទី១២ឬវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត៣)។ សិស្សនិស្សិតដែលមិនបានជាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនមានសិទ្ធិចូលរៀនថ្នាក់បរិញ្ញាបត្រទេ តែអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងជាមុនសិន ទើបអាចបន្តទៅបរិញ្ញបត្របាន។ ប្រភេទនៃការអប់រំជាន់ខ្ពស់ ឬឧត្តមសិក្សា គឺត្រូវបានចែកចេញជាពីរផ្នែកធំៗ គឺ ផ្នែកសិក្សាទូទៅ និង ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយមានបួនថ្នាក់(ឬកម្រិត)ដែលត្រូវសិក្សា។ ចាប់ពីថ្នាក់ បរិញ្ញាបត្ររង និង ឆ្នាំសិក្សាមូលដ្ឋាន(បរិញ្ញាបត្រឆ្នាំទី១) រហូតដល់ចប់បរិញ្ញាបត្រ គេឱ្យឈ្មោះថា ថ្នាក់ឧត្តមសិក្សា ហើយចំពោះថ្នាក់អនុបណ្ឌិត និង បណ្ឌិត ត្រូវបានគេហៅថាជាថ្នាក់ក្រោយឧត្តមសិក្សា។ ផ្នែកសិក្សាទូទៅ រួមមានកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញបត្រជាន់ខ្ពស់(អនុបណ្ឌិត) និង បណ្ឌិត ដែលត្រូវសិក្សានៅតាម វិទ្យាស្ថាន… Read More »ទម្រង់នៃប្រព័ន្ធអប់រំជាន់ខ្ពស់របស់ប្រទេសកម្ពុជា