Skip to content

June 2017

តើអ្នក​ស្គាល់​ និង ចេះ​ប្រើ​សញ្ញា​មួយនេះ​ដែរ ឬទេ?

គោមូត្រ (៚) ត្រូវ​បាន​ឃើញ​មាន​ប្រើ​ញឹក​ញាប់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ពេល​ថ្មីៗ​នេះ។ តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ប្រើ​ប្រាស់​ហាក់​ដូច​ជា​មិន​ត្រឹម​​ត្រូវ​ទេ។ តើ​អ្នក​ដឹង​របៀប​ប្រើ​ប្រាស់​ឬ ទេ? បើ​តាម​វចនានុក្រម​សម្ដេច​សង្ឃ​ ជួន​ណាត​​​ សញ្ញា​គោមូត្រ គេ​ប្រើ​សម្រាប់​​បញ្ចប់​សេចក្ដី ជា​ពិសេស​ក្នុង​ការងារ ឬ​ក្រដាស​កិច្ចការ​ផ្នែក​​រដ្ឋបាល​ផ្លូវ​ការ គេ​ច្រើន​ឃើញ​មាន​សរសេរ​នៅ​ចុង​ទំព័រ ឬចុង​បញ្ចប់​នៃអត្ថបទ ដែល​បង្ហាញ​ពី​ការ​ត្រួត​ពិនិត្យ​បាន​ត្រឹម​ត្រូវ​ជា​ចុង​ក្រោមបង្អស់​ ដើម្បី​ចែក​ចាយ​ បោះ​ពុម្ព​ផ្សាយ និងអាចដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ម្យ៉ាង​វិញ​ទៀត អ្នក​ប្រើប្រាស់ខ្លះ​ក៏​មិន​ច្បាស់​ពី​សញ្ញា​គោមូត្រ ពេល​ប្រើ​ចេេះ​តែ​ប្រើ​តាម​គ្នា គូស​វាស​ៗ ឱ្យ​ស្រដៀងៗគ្នាទៅ។ អ្នក​ប្រើ​ប្រាស់ខ្លះ​​គូសសរសេរ​បន្ថែម​ឈ្មោះ ដែលមាន​លក្ខណ ៈប្រើជា​គោមូត្រ​ តែ​មិនមែន​សញ្ញា​គោមូត្រ។ ឯកសារ​ខ្លះ​មាន​ការ​ត្រួត​ពិនិត្យ​ច្រើន​ដំណាក់​កាល ដូច្នេះ​យើង​ឃើញ​មាន​ សញ្ញាគូសច្រើន​ដល់ទៅពីរ ឬ បី តែ​ខ្ញុំ​មិនអាច​សន្និដ្ឋាន​ថាអ្នក​សរសេរប្រើជា​សញ្ញា​គោមូត្រ ​ឬ​… Read More »តើអ្នក​ស្គាល់​ និង ចេះ​ប្រើ​សញ្ញា​មួយនេះ​ដែរ ឬទេ?