Skip to content

កត្តាជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តការ សិក្សានៅថ្នាក់ឧត្តម៖ ទស្សនៈរបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | Factors Influencing Students’ Decision to Pursue Higher Education: A Perspective from Master’s Degree Students

Factors Influencing Students’ Decision to Pursue Higher Education: A Perspective from Master’s Degree Students




This research is conducted by Mr. Thon Piseth in Partial Fulfillment of the Requirement for the Degree of Master of Education in Educational Administration and Leadership at Master of Education program, Royal University of Phnom Penh.

 

Abstract

The purposes of this study were 1) to investigate the factors influencing students’ decision to pursue master’s degree, and 2) to compare the students’ perceptions towards factors influencing students’ decision to pursue master’s degree in terms of gender, age, address (during attending class), occupation,  study major, income, working experience, and bachelor holding. The samples of this study were 120 master students from three master programs including master of education, master of linguistic and master of development studies. They were selected by using purposive random sampling technique. The research instrument was a 2-part questionnaire including check list and 5-Likert scales with its reliability at 0.865 level. A survey instrument was developed for the purpose of collecting data for this study. The statistics used for analyzing the collected data were percentage, mean, and standard deviation.  The hypotheses were tested by independent samples t-test, one-way ANOVA analysis of variance, and Scheffé method was used to compare each pair of the aspects.  The statistically significant difference was set at the level of .05.



The main findings were summarized as follows:

  1. Factors influencing students’ decision to pursue master’s degree as a whole were at high levels. When considering at each aspect, it was found that personal development factor, career enhancement, and career switching factor were at high levels; whereas the rest aspects were at moderate levels. The rankings from the highest to the lowest mean score were career enhancement factor, career switching factor, personal development factor, environment factor and university factor, respectively.
  2. The comparison of the factors influencing students’ decision to pursue master’s degree based on age was statistically significant difference at .05 level in aspect of career enhancement factor and career switching factor; whereas, the rest aspect were not different. The findings also found that there were no difference for gender, address (during attending class), occupation, study major, income, working experience, and bachelor holding.
For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, Mr. Thon Piseth, via emal: thonpiseth89@gmail.com.




កត្តាជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តការ សិក្សានៅថ្នាក់ឧត្តម៖ ទស្សនៈរបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

 

ការ​ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ លោកថុនពិសិដ្ឋ ដើម្បីបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ផ្នែករដ្ឋបាលនិងភាពជាអ្នកដឹកនាំអប់រំ នៅកម្មវិធីថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់អប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 

 មូលន័យសង្ខេប

គោលបំណងនៃការសិក្សាស្រាវជ្រាវនេះគឺធ្វើឡើងដើម្បី  ១) ធ្វើការអង្គេតទៅលើកត្តាដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ២) ធ្វើការប្រៀប​ធៀប​ទស្សនៈការយល់ឃើញរបស់និស្សិតទៅលើកត្តាដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្អែក លើ ភេទ អាយុ ទីលំនៅ (ពេលកំពុងរៀន) មុខរបរ  មុខជំនាញ(កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់) ប្រាក់ចំណូល បទពិសោធន៍ការងារ និង​កំរិតបញ្ញាបត្រ។​ សំណាកគំរូ ​គឺ និស្សិតចំនួន ១២០ នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដូចជា ផ្នែកអប់រំ  ភាសាវិទ្យា និង​ ការសិក្សាអភិវឌ្ឍន៍។​ សំណាកគំរូត្រូវបានជ្រើសរើស ដោយប្រើ វិធីរើសសំណាកគំរូ តាមបំណង(purposive sampling)។ ឧបករណ៍ស្រាជ្រាវ គឺកម្រងសំណួរ ដែលមានពីរផ្នែក រួមមាន ការត្រួតពិនិត្យតារាងបញ្ជី(check list) និង​មាត្រដ្ឋានប្រាំកម្រិតបែប Likert     (5-likert scales) ដែលមានកម្រិតភាពជឿជាក់ ០.៨៦៥ ។ ឧបករណ៍កម្រងសំណួរត្រូវបានបង្កើត ក្នុងគោល​បំណងនៃការប្រមូលទិន្ន័យសម្រាប់ការសិក្សាស្រាវជ្រាវនេះ។  ស្ថិតិដែលប្រើសម្រាប់វិភាគទិន្ន័យរួមមាន ភាគរយ​ មធ្យមភាគ និង​គម្លាតស្តង់ដារ។ សម្មតិកម្ម ត្រូវបានតេស្តដោយប្រើ ​ វិធីសំណាកគំរូឯករាជ (independent samples t-test)  កាវិភាគឥផ្លូវទោល​ (One-way ANOVA) និង Scheffé ដើម្បីប្រៀបធៀបគូរនៃ ទស្សនៈទាំងអស់។ ភាពខុសគ្នាត្រូវបានកំណត់ក្នុងកម្រិត ០.០៥ ។

លទ្ធផលសំខាន់ៗ ត្រូវបានសង្ខេបដូចខាងក្រោម៖

១. កត្តាដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជារួមទាំងអស់ គឺស្ថិតក្នុងកំរិតខ្ពស់ ។ បើពិចារណាកត្តាដោយឡែក លទ្ធផលបង្ហាញថា កត្តាដោយផ្នែកដូចជា កត្តាអភិវឌ្ឍខ្លួន កត្តាពង្រឹងអាជីព កត្តាបំលាស់ប្តូរអាជីព គឺស្ថិតក្នុងកំរិតខ្ពស់ រីឯ កត្តាបរិស្ថាន និង កត្តាសាកលវិទ្យាល័យ គឺស្ថិតក្នុងកំរិតធម្មតា។ រៀងកម្រិតលំដាប់ពីខ្ពស់ទៅទាបតាមតម្លៃមធ្យមភាគ គឺ ​ កត្តាអភិវឌ្ឍខ្លួន​ កត្តាពង្រឹងអាជីព កត្តាបំលាស់ប្តូរអាជីព កត្តាបរិស្ថាន និង កត្តាសាកលវិទ្យាល័យ។

២. ការប្រៀបធៀប​ នៃកត្តាដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់និស្សិតក្នុងការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយផ្អែកទៅលើ ក្រុមអាយុ គឺមានភាពខុសគ្នាក្នុងកំរិត ០.០៥ ចំពោះ កត្តាពង្រឹងអាជីព កត្តាបំលាស់ប្តូរអាជីព។ ចំណែកឯកត្តាផ្សេងទៀតគ្មានការខុសគ្នាទេ។ លទ្ធផលបានរកឃើញផងដែរថា គ្មានភាពខុសគ្នា​ ចំពោះ ភេទ ទីលំនៅ (ពេលកំពុងរៀន) មុខរបរ មុខជំនាញ(កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់) ប្រាក់ចំណូល បទពិសោធន៍ការងារ និង​កំរិតបញ្ញាបត្រ។

For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, Mr. Thon Piseth, via emal: thonpiseth89@gmail.com.

 

Leave a Reply

Your email address will not be published. Required fields are marked *