How many kind of friends do you have ? តើអ្នកមានមិត្តប៉ុន្មានប្រភេទ?

Consider and imagine what you’ve been through. Who do you have!!!

1-Foreplay fun friend: This kind of friend  will persuade you to go to Karaoke  and to entice drinking or join fun activities , but never asked to work as idealistic . This will favor another to Happy Together. On Social Media activity like FACEBOOK will be worth about drinking or fun activities . Generally fun activities they like to do is drift out conscience like ravings . Somebody said, ‘ I like the associations to do anything stupid and do not like friends to do the right thing too . The right to do that properly .

2-Friends friendly fawn: This kind accept us because they may benefit from us, in a sense of, to the mutual advantage such a friend likes to entice poker or other gambling together to borrow money poker business but not to borrow money.. And.. They are not afraid of the legs flattering compliment us to benefit from us. Such is the hearse as Khmer proverb ‘father King (died) in no hearse if he died no march.Such is especially rich in exile in Rumduol. They did not dare defend what is right for the masses, because they wanted to curry favor. Such is our esteem for the interests of both sides, especially their own. Such a friend is found in the form of diplomatic relations between one country and another. If such a friendly fashion in Pok favorite comments praising motivation to prove it we dont care!.

3-Blend : it can do both , but what ‘s important is not happy conscience if karaoke is fun just singing in a chance meeting with a colleague not let friends enjoy on the sufferings of others. Along with building romantic ghost , not only marched father dead friends , but if they fullest lengths to friends .
They do not merit the wrong feet true. They do not lead to time with Lama Serbia or Facebook to Mexico Pok . They are taking advantage entice a non- drinking friend buried liver drug or drift consciousness . Such friends are not taking advantage of absolute self .

Like they say : Tell me how you love the people I know that you are a kind person .

តើអ្នកមានមិត្តប៉ុន្មានប្រភេទ៖
១) មិត្តរូមសប្បាយ៖ មិត្តប្រភេទនេះ អាចបបួលទៅខារ៉ាអូខេ បបួលស៊ីផឹក ឬចូលរួមសកម្មភាពសប្បាយៗបាន តែមិនអាចបបួលធ្វើការងារជាឧត្តមគតិទេ។ មិត្តបែបនេះ នឹងបញ្ជោរគ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើសកម្មភាពសប្បាយៗ។ បើគេឡៃក្នុងហេ្វសប៉ុកវិញ គឺឡៃតែសកម្មភាពស៊ីផឹក ឬសកម្មភាពសប្បាយៗទេ។ ជាទូទៅ សកម្មសប្បាយៗដែលគេចូលចិត្តធ្វើ គឺប្រាស់ចាកមនសិការ ដែលខ្មែរយើងហៅថា «ធ្វើដូចឡប់សតិ»។ មានអ្នកខ្លះនិយាយថា «ខ្ញុំចូលចិត្តតាពួកម៉ាកណានាំធ្វើអ្វីឆ្កួតៗ ហើយមិនចូលចិត្តមិត្តណានាំធ្វើអ្វីដែលត្រឹមត្រូវពេកទេ»។ ធ្វើត្រឹមត្រូវ តិចគេថា «អាត្រឹមត្រូវ»ទៅ។

២) មិត្តអែបអបមិត្ត៖ មិត្តបែបនេះ គេរាប់អានយើងក៏ព្រោះតែគេអាចនឹងទទួលផលប្រយោជន៍ពីយើង ឬក្នុងន័យដើម្បីទាញប្រយោជន៍ពីគ្នាទៅវិញមក។ មិត្តបែបនេះ ចូលចិត្តបបួលយើងលេងបៀ ឬល្បែងស៊ីសងផ្សេងៗជាមួយគ្នា អោយខ្ចីលុយលេងបៀ តែមិនអោយខ្ចីលុយ រកស៊ីទេ។ល។ និង ។ល។ គេមិនខ្លាចនឹងលើកជើង បញ្ជោរ សរសើរយើងដើម្បីបានផលប្រយោជន៍ពីយើងទេ។ មិត្តបែបនេះ គឺក្រុមហែរហម ដូចក្នុងសុភាសិតខ្មែរថា «ឱពុកស្តេចស្លាប់ (សុគត) មិនខ្វះអ្នកហែរហម តែបើស្តេចសុគតវិញ រកអ្នកហែរគ្មាន»។ មិត្តបែបនេះ គឺកៀរនឹងជើង ជាពិសេសសំបូរនៅស្រុករំដួលយើង។ គេមិនហ៊ានការពារមិត្តដែលត្រឹមត្រូវ ចំពោះមហាជនទេ ព្រោះគេខ្លាចអ្នកអែបអបផ្សេងៗលែងរាប់អាន។ មិត្តបែបនេះ គឺគេរាប់អានយើង ព្រោះផលប្រយោជន៍ទាំងសងខាង ជាពិសេសខ្លូនគេតែម្តង។ មិត្តបែបនេះក៏ឃើញមាន ក្នុងទម្រង់ទំនាក់ទំនងការទូតរវាងប្រទេសមួយ និងប្រទេសមួយទៀតដែរ។ បើក្នុងហ្វេប៉ុកវិញ មិត្តបែបនេះ ចូលចិត្ត comments សរសើរ លើកទឹកចិត្ត ចង់បង្ហាញថាខ្លួនហ្នឹងយកចិត្តទុកដាក់នឹងយើងណាស់ចឹង!។

៣) មិត្តរួមសុខរួមទុក្ខ៖ មិត្តបែបនេះ អាចធ្វើសកម្មភាពទាំងពីរខាងលើ តែអ្វីដែលសំខាន់នោះ គឺមិនសប្បាយខុសមនសិការ បើចូលខារ៉ាអូខេ គឺគ្រាន់តែច្រៀងសប្បាយក្នុងឱកាសជូបជុំមិត្ត មិនបណ្តោយអោយមិត្ត សប្បាយលើគំនរទុក្ខអ្នកដទៃ។ រួមជាមួយមិត្ត ជានិច្ច កសាងមនោសញ្ចេតនា មិនមែនដង្ហែរតែខ្មោចឳពុកមិត្តទេ តែបើមិត្តស្លាប់ គឺគេជាអ្នកចាត់ចែងគ្រប់បែបយ៉ាងដើម្បីមិត្តគេទៀត។ គេមិនសរសើលើកជើងមិត្តខុសការពិត។ គេមិននាំអោយមិត្តខាតពេលជាមួយនឹងឡៃ ស៊ែរ ឬខំម៉ិនក្នុងហ្វេសប៉ុកទេ។ គេជាមនុស្ស យកប្រយោជន៍មិត្តជាគោល មិនមែនបបួលផឹកកប់ថ្លើម សាកគ្រឿងញៀន ឬអំពើប្រាស់ចាកមនសិការទេ។ មិត្តបែបនេះ មិនកេងចំណេញពីមិត្តខ្លួនឯងដាច់ខាត។

ដូចពាក្យគេថា៖ ប្រាប់ខ្ញុំមកថាតើអ្នកគោរពស្រឡាញ់មនុស្សណា ខ្ញុំដឹងថាអ្នកជាមនុស្សប្រភេទណា។

Leave a Reply

Your email address will not be published. Required fields are marked *