ទំនាក់ទំនងរវាងរបៀបដឹកនាំរបស់នាយកសាលា និងសកម្មភាពគ្រូបង្រៀននៅវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ

Home / Education / ទំនាក់ទំនងរវាងរបៀបដឹកនាំរបស់នាយកសាលា និងសកម្មភាពគ្រូបង្រៀននៅវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ

គោលដៅនៃការសិក្សាមួយនេះគឺធ្វើឡើងដើម្បីស្វែងយល់ពីទំនាក់ទំនងនៃភាពរបស់នាយកសាលា និង សកម្មភាពគ្រូបង្រៀននៅក្នុងវិទ្យាល័យរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។ ដើម្បីសម្រចនៅវត្ថុបំណងនៃការសិក្សាស្រាវជ្រាវនេះសំនួរចំនួន៤គឺត្រូវបានបង្កើត  ឡើងៈ​​ ១. តើនាយកសាលា​នៅក្នុងខេត្តកំពង់ស្ពឺអនុញ្ញាតិអោយគ្រូចូលរួមក្នុងការសម្រេចចិត្ត ទំនាក់ទំនងជាមួយគ្រូបង្រៀន និងការបែងចែកតួនាទីបានប៉ុណ្ណា?​ ២. តើមានទំនាក់ទំនងរវាងរបៀបដឹកនាំរបស់នាយកសាលា និង សកម្មភាពគ្រូបង្រៀននៅក្នុងសាលារដ្ឋទាំង៣នោះឬទេ?​ ៣. តើមានភាពខុសគ្នាក្នុងការគិតរបស់គ្រូម្នាក់ៗទៅលើរបៀបដឹកនាំរបស់នាយកសាលាផ្អែកលើ ភេទ​ អាយុ កម្រិតអប់រំ និង​ បទពិសោធន៍ដែរឬទេ? ៤. ផ្អែកទៅទស្សនៈរបស់គ្រូ តើបញ្ហារគ្រប់គ្រងសាលាអ្វីខ្លះគួតែកែរលំអរ?​ ការសិក្សាត្រូវបានធ្វើនៅក្នុងវិទ្យាល័យរដ្ឋចំនួន៣​ ដែលមានគ្រូបង្រៀនចូលរួមចំនួន១២៧។ ដើម្បីសម្រេចគោលបំណង ការសិក្សាបានអ្នកស្រាវជ្រាវបានប្រើ descriptive design and semi structure interview។​ ឧបករណ៍សម្រាប់ការសិក្សាគឺ five-point Likert type questionnaire។​ របៀបដឹកនាំរបស់នាយកសាលា និងសកម្មភាពគ្រូបង្រៀន​ គឺត្រូវបានកំណត់ជា independent variables និង dependent variable។ បញ្ជីសំនួរ សួរទៅលើៈ​ ការចូលរួមក្នុងការសម្រេចចិត្ត ទំនាក់ទំនងជាមួយគ្រូបង្រៀន និងការបែងចែកតួនាទី និងសួរទៅលើៈ កិច្ចតែងការ ការវាយតម្លៃសិស្ស និងការចូលរួមសកម្មភាពខាងក្រៅគឺដើម្បីកំណត់សកម្មភាពគ្រូនៅក្នុងសាលា។ ដើម្បីវិភាគ quantitative data​ អ្នកស្រាវជ្រាវបានប្រើ frequency percentages mean​ standard deviation, one-way ANOVA ហើយនិង Pearson correlation។ ការរកឃើញបង្ហាញថាគឺមានទំនាក់ទំនងវិជ្ជមានរវាងភាពដឹកនាំរបស់នាយកសលា និង សកម្មភាពរបស់គ្រូបង្រៀន ដែលមានពីកម្រិតទាប់បំផុត(r=0.265)ការចូលរួមក្នុងការសម្រេចចិត្ត និង ការវាយតម្លៃសិស្ស ដល់កម្រិតខ្ពស់បំបំផុត(r=0.560) កាបែងចែកតួនាទី និងការចូលរួមសម្មភាពខាងក្រៅសាលាដែលមានទំនាក់ទំនង់(Sign=0.000 at 0.05 level)។​ ការរកឃើញបង្ហាញថា independent variable ការទំនាក់ទំនងទៅកាន់បុគ្គលិកបង្រៀនគឺត្រូវបានអនុវត្តន៍ច្រើនបំផុតនៅក្នុងវិទ្យាល័យនានា។ ការរកឃើញជារួមបង្ហាញថារបៀបដឹកនាំរបស់នាយកសាលានៅវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺបានជះឥទ្ធិពលទៅលើ ការចូលរួមក្នុងការសម្រេចចិត្ត ទំនាក់ទំនងជាមួយគ្រូបង្រៀន និងការបែងចែកតួនាទី។ផ្អែកទៅអ្វីដែលបានរកឃើញ នាយកសាលាគួតែពិចារណារចំពោះគំនិតរបស់គ្រូបង្រៀនក្នុងការសម្រេចចិត្តអំពីលក្ខណៈបណ្តុះបណ្តាលដើម្បីជម្រុញសកម្មភាពគ្រូបង្រៀនអោយបានកាន់តែប្រសើ។

This research is conducted by TRY Chantrea in Partial Fulfillment of the Requirement for the Degree of Master of Education in Educational Administration and Leadership at Master of Education program, Royal University of Phnom Penh.
For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, TRY Chantrea, via emal: chantreatry1@gmail.com
Related Posts

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.

error: Content is protected !!