ភាពជាអ្នកដឹកនាំបែបគាំទ្ររបស់នាយកសាលាតាមទស្សនៈគ្រូវិទ្យាល័យនៅខេត្តកណ្តាល

Home / Education / ភាពជាអ្នកដឹកនាំបែបគាំទ្ររបស់នាយកសាលាតាមទស្សនៈគ្រូវិទ្យាល័យនៅខេត្តកណ្តាល
ការ​ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ CHAP Channsan ដើម្បីបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ផ្នែករដ្ឋបាលនិងភាពជាអ្នកដឹកនាំអប់រំ នៅកម្មវិធីថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់អប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
This research is conducted by CHAP Channsan in Partial Fulfillment of the Requirement for the Degree of Master of Education in Educational Administration and Leadership at Master of Education program, Royal University of Phnom Penh.

គោល​បំណង​នៃការ​ស្រាវ​ជ្រាវ​នេះគឺដើម្បី​កំណត់​បង្ហាញអំពីភាពជាអ្នកដឹកនាំបែបគាំទ្ររបស់​នាយកសាលាតាមទស្សនៈយល់ឃើញរបស់គ្រូវិទ្យាល័យនៅខេត្តកណ្តាល​។​​ការសិក្សានេះផ្តោតលើតួនាទីរបស់នាយកសាលាក្នុងការផ្តល់ការរគាំទ្រដែលចាំបាច់ដើម្បីធានាបាននូវជោគជ័យដល់សាលារៀន។​ ការសិក្សានេះជាការសិក្សាស្រាវជ្រាវបែបគុណវិស័យ ដែលចែកជា​៣១​ប្រយោគ​ទាក់ទងទៅនឹងភាពជាអ្នកដឹកនាំបែបគាំទ្ររបស់នាយ​កសាលា​ហើយចែកចេញជា៤ផែ្នកគឺ​ផ្នែកផ្លូវចិត្ត​ ផ្នែក​សំភារៈឧបទេ្ទស​និងការរៀបចំការបង្រៀន ​ផ្នែកនៃការបង្រៀន​ និងផ្នែកបចេ្ចកទេស។​ ​​សំនួរ​នៃការស្រាវជ្រាវត្រូវចែកដោយផ្ទាល់ដៃរបស់អ្នកស្រាវជ្រាវ​ហើយចែកដល់អ្នកចូលរួមចំនួន១៧២នាក់ដែលជាគ្រូបង្រៀននៅវិទ្យាល័យថ្នាក់ទី១០​ទៅថ្នាក់ទី១២។​​​ អ្នកស្រាវជ្រាវបានប្រើប្រាស់ Descriptive statistics, Independent Samples t-Test and One-way ANOVA​ ដើម្បីវាយតម្លៃថាតើវាមានភាពសុខគ្នាឬទេចំពោះទស្សនៈគ្រូបង្រៀនដោយផ្អែកទៅលើ ភេទ អាយុ កម្រិតវប្បធម៌ និង​បទពិសោធបង្រៀនរបស់គ្រូវិទ្យាល័យ។​ លិទ្ធផលបានបង្ហាញឲ្យឃើញថាការដឹកនាំបែបគាំទ្ររបស់លោកនាយកសាលាវិទ្យាល័យតាមទស្សនៈយល់ឃើញរបស់គ្រូបង្រៀននៅវិទ្យាល័យក្នុងខេត្តកណ្តាល​ គឺមានការកម្រិតនៃការអនុវត្តន៏ខ្ពស់។​ ជាងនេះទៅទៀត​ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមិនមានភាពខុសគ្នាទេទៅលើភេទ​ និងបទពិសោធន៍បង្រៀន។​ យ៉ាងណាក៏ដោយ តាមការសិក្សាបានបង្ហាញថាមានភាពខុសប្លែកគា្នទៅលើអាយុ និងកម្រិតនៃការអប់រំនៅកម្រិត ០.៥។​

For more information or access this research, please go to get a permission from Faulty of Education at Royal University of Phnom Penh or directly contact by the author, CHAP Channsan , via emal: channsan_chap@yahoo.com
Related Posts

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.

error: Content is protected !!