Lazy as shown negative characteristics of the activities that people use it as boring things they do not want to do. Lazy not only negative, it could benefit some mild and can be overwhelming. But there are not many who can pull positive gains from laziness. Emancipation from Being is like emancipation from poverty and failure. Lazy not show through action alone. Lazy is also shown by the state in typical doubt you have heard the saying “lazy thinking! just do it”. Their actions can only lively, they can glue to think through their reckless and lazy thinking. The lazy thinking will lead to inaction and risk that bring to outside activities. It can also be bad for life.
ខ្ជិលជាពាក្យបង្ហាញលក្ខណៈអវិជ្ជមាននៃសកម្មភាពដែលមនុស្សគ្រប់គ្នាប្រើវាពេលធុញទ្រាន់ នឹងរឿងដែលគេមិនចង់ធ្វើ។ ខ្ជិលមិនមែនផ្តល់តែភាពអវិជ្ជមាននោះទេ វាអាចផ្ដល់ប្រយោជន៍បន្តិចបន្តួចខ្លះៗដែរ ហើយអាចច្រើនលើសលប់ក៏ថាបានដែរ។ តែមានមិនច្រើនទេ ដែលអាចទាញបានផលចំណេញវិជ្ជមានពីភាពខ្ជិលច្រអូសបាន។ ការរំដោះខ្លួនចេញពីភាពខ្ចិល គឺដូចជាការរំដោះខ្លួនពីភាពក្រីក្រនិងភាពបរាជ័យដែរ។ ខ្ជិលមិនមែនបង្ហាញតាមរយៈសកម្មភាពមួយប៉ុណ្ណោះទេ។ ខ្ជិលក៏បង្ហាញតាមរយៈសភាពនៅក្នុងខ្លួនផងដែរ តួយ៉ាង អ្នកប្រាកដជាធ្លាប់ លឺគេនិយាយថា “ ខ្ជិលគិត យ៉ាងណាក៏យ៉ាងនោះទៅ!”។ សកម្មភាពរបស់គេអាចរស់រវើក តែគេអាចមានភាពស្ទក់ក្នុងការគិតព្រោះតែគេខ្ជិលគិត មិនចេះគិត។ ការខ្ជិលគិតនឹងបង្ករឱ្យមានភាពអសកម្ម និង ហានិភ័យខ្ពស់ចេញទៅដល់សកម្មភាពខាងក្រៅ ។ វាក៏អាចជាផលមិនល្អសម្រាប់ជីវិតផងដែរ។