The Truth is only one, but why it has to be many opposite opinion take place. The Truth and the Correctness can be the same but depending on the circumstances. The important thing is the truth is only one and will always be true, no matter the circumstances, it will definitely not change.If you found that the truth have more than one assumption that means you just have not found specific evidence indicating the truth. if it is claimed more than one that because of the gaps of thinking. You just regardless or the information you get is not enough or is misleading ; and that makes you think differently, but the Truth has only one.
The correctness is not the same. Correctness will vary according to the age, traditions or culture of any group. When you think something is right for you when you meet a group of people that they did not think it is right, you really be reluctant. However, they will convince you with their reasons, their traditions, and the majority of them will force you to agree with there correctness and then your idea of correctness need to be changed. Conversely, is the same as you think it is not right, but if a large number of people think that it is right that you will vary according to them, if you have no other choice. As an example, do you think that eating pork is simply the right thing for you, but when you go to live or become Muslims then eating pork is no longer correct for you.
ការពិតគឺមានតែមួយ តែហេតុអ្វីបានជាមានមតិជាច្រើនផ្ទុយគ្នាទាញយកត្រូវរាងៗខ្លួន។ ភាពត្រឹមត្រូវ និង ការពិត អាចដូចគ្នា និង មិនដូចគ្នា អាស្រ័យទៅតាមកាលៈទេសៈ។ អ្វីដែលសំខាន់នោះគឺ ការពិត គឺមានតែមួយប៉ុណ្ណោះ ហើយនឹងពិតជានិច្ច មិនថាកាលទេសណាក៏ដោយវានឹងមិនប្រែប្រួលជាដាច់ខាត។ បើអ្នករកឃើញថា ការពិតនៃកម្មវត្ថុលើសពីមួយ នោះមានន័យថា អ្នកគ្រាន់តែរកមិនទាន់ឃើញនូវភស្តុតាងជាក់លាក់ដែលបញ្ជាក់បង្ហាញពីភាពពិតប៉ុណ្ណោះ អ្វីដែលបានអះអាងលើសពីមួយនោះគឺអាចមកពីភាពចន្លោះប្រហោងនៃការគិតរបស់អ្នក អ្នកអាចគិតមិនដល់ ឬព័ត៌មានដែលអ្នកទទួលបានមិនគ្រប់គ្រាន់ ឬ ត្រូវបានគេបំភ័ន្ត ដែលធ្វើឱ្យអ្នកគិតខុស តែការពិតត្រូវតែមានតែមួយ។
ចំណែក ភាពត្រឹមត្រូវគឺមិនដូចគ្នាទេ។ ភាពត្រឹមត្រូវនឹងប្រែប្រួលទៅតាមទីកន្លែង សម័យកាល និង ទំនៀមទម្លាប់ ប្រពៃណី ឬ វប្បធម៌របស់ក្រុមណាមួយ។ នៅពេលអ្នកគិតថា រឿងមួយត្រឹមត្រូវសម្រាប់អ្នក តែពេលអ្នកបានជួបមនុស្សមួយក្រុមទៀត គេនាំគ្នាថារឿងនោះមិនត្រឹមត្រូវនោះ អ្នកពិតជាមិនអស់ចិត្ត។ ទោះជាយ៉ាងណា ពួកគេនឹងបញ្ចុះបញ្ចូលអ្នកពីហេតុផល ប្រពៃណី របស់ពួកគេ ហើយមតិភាគច្រើនរបស់គេនឹងធ្វើអ្នកយល់ស្របតាម ពេលនោះហើយភាពត្រឹមត្រូវដែលអ្នកគិត ត្រូវបានផ្លាស់ប្ដូរ។ ផ្ទុយមកវិញគឺដូចគ្នា អ្នកគិតថាវាមិនត្រឹមត្រូវ តែបើមនុស្សមួយចំនួនធំគិតថាវាត្រឹមត្រូវ នោះអ្នកនឹងប្រែប្រួលទៅតាមពួកគេ បើអ្នកគ្មានជម្រើសផ្សេង។ ជាឧទាហរណ៍ អ្នកគិតថា ការញ៉ាំសាច់ជ្រូកជារឿងត្រឹមត្រូវធម្មតាសម្រាប់អ្នក តែពេលអ្នកទៅរស់នៅ ឬ ក្លាយជាសាសនិក ឥស្លាម នោះការទទួលទានសាច់ជ្រូកលែងជារឿងត្រឹមត្រូវទៀតហើយ។